(អាមេរិក)៖ តុលាការកូរ៉េខាងជើង បានកាត់ទោសនិស្សិតជនជាតិអាមេរិកមួយរូប ដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ នៅកន្លែងដែលត្រូវបំពេញពលកម្មធ្ងន់ធ្ងរ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦។
និស្សិតអាមេរិកាំងវ័យក្មេងខាងលើនេះ មានឈ្មោះ Frederick Warmbier ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន កាលពីខែមុននេះ នៅពេលរូបគេបានព្យាយាមលួចបដា ជាមួយនឹងពាក្យស្លោកនយោបាពីសណ្ឋាគារមួយ ដែលលោកស្នាក់នៅក្នុងទីក្រុងព្យុងយ៉ាង។
ចំពោះការចាប់ខ្លួននេះ សហរដ្ឋអាមេរិក ក៏បានអំពាវនាវឲ្យកូរ៉េខាងជើង ធ្វើការដោះលែងនិស្សិតរូបនោះដែរ ប៉ុន្តែកូរ៉េខាងជើង មិនបានយកត្រចៀកស្តាប់នោះឡើយ៕