(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់ដល់លោក-លោកស្រី ស្នងការរង លោកអនុផែនជំនាញ នាយការិយាល័យជំនាញគ្រប់រូប អធិការនគរបាលស្រុក-ក្រុងទាំង១០ ចំណុះស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម តាមរយៈប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានធ្វើការផ្សព្វផ្សាយ និងណែនាំពង្រឹងវិធានការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
*ទី១៖ ផ្សព្វផ្សាយការឆ្លងរីករាលដាលជំងឺ១៩ថ្មីៗនេះសម្រាប់ស្រុកមួយចំនួន ក្នុងខេត្តកំពង់ចាម
*ទី២៖ ពង្រឹងលើផែនការយុទ្ធសាស្ត្របង្ការ ទប់ស្កាត់ ការពារកុំឲ្យមានឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍
*ទី៣៖ ពង្រឹងលើការគ្រប់គ្រង់ចំពោះ ពលករចំណូលស្រុក
*ទី៤៖ ពង្រឹងលើការការពារក្នុងតាមបណ្ដាមណ្ឌលធ្វើចត្តាឡីស័ក និងនៅតាមមន្ទីរពេទ្យ
*ទី៥៖ ពង្រឹងលើវិធានការសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ៣កុំ និង៣ការពារ
*ទី៦៖ ពង្រឹង និងល្បាតជាប្រចាំចំពោះតាមដងទន្លេ
*ទី៧៖ ពង្រឹងលើកិច្ចការអនុវត្ត ការងារជំនាញទាំងខេត្ត និងស្រុក-ក្រុងទាំង១០៕