(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំអាជីវករនៅផ្សារលើធំថ្មី ត្រូវប្ដូរវេនគ្នា ដើម្បីជៀសវាងការប្រមូលផ្តុំមនុស្សច្រើនទាំងនៅក្នុង និងក្រៅផ្សារ។
យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ការរៀបចំសណ្ដាប់ធ្នាប់លក់ដូរ របៀបរៀបរយ និងការអនុវត្តវិធានការសុខាភិបាល នៅក្នុងផ្សារលើធំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងក្រុងសៀមរាប ខណៈដែលតំបន់មួយចំនួនក្នុងក្រុង កំពុងផ្ទុះការរាលដាលជំងឺនេះគួរឱ្យព្រួយបារម្ភ។
សូមអាននូវសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ដូចខាងក្រោមនេះ៖