(កំពង់ឆ្នាំង)៖ ផ្លូវក្រាលគ្រួសក្រហមប្រវែង១២គីឡូម៉ែត្រ នៅក្នុងឃុំពេជចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានក សាងជាផ្លូវកៅស៊ូ រួចរាល់ជាស្ថាពរហើយ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើឲ្យប្រជាពលរដ្ឋជាង១ពាន់គ្រួ សារនៅក្នុងឃុំពេជចង្វា រីករាយសប្បាយចិត្តគ្រប់គ្នា និងបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងក្រសួងអភិ វឌ្ឍន៍ជនបទ ដែលបានជួយកសាងផ្លូវមួយខ្សែនេះដែលអាចធ្វើដំណើរបានយ៉ាងងាយស្រួល។
លោក ជា វ៉ិច មេឃុំពេជ្រចង្វា បានរៀបរាប់ប្រាប់ឲ្យដឹងថា ផ្លូវមួយខ្សែនេះពីមុនមកជាផ្លូវគ្រួសក្រហមមានការខូចខាតជាច្រើន កន្លែង ដែលធ្វើឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស ជួបការលំបាកយ៉ាងខ្លាំងក្នុងការជិះកង់ ឬម៉ូតូទៅរៀននៅវិទ្យាល័ យក្នុងទីរួមស្រុកបរិបូណ៌ ក៏ដូចជាការដឹកជញ្ជូនកសិផល ផ្សេងៗ ពីមូលដ្ឋានទៅកាន់ទីផ្សារ។ ចំណែកអ្នកជំងឺឈឺ ថ្កាត់ និងស្ត្រីដែលមានផ្ទៃពោះត្រូវសម្រាលកូនគាត់ជួបផ លលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។
លោកមេឃុំបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឆ្នាំ២០១៨ បានជួយកសាងផ្លូវមួយខ្សែនេះ ប្រែក្លាយពីផ្លូវក្រា លគ្រួសក្រហមឲ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូយ៉ាងល្អស្អា ត និងមានគុណភាពរឹងមាំ ដែលទើបកសាងរួចរាល់ជាស្ថាពរនៅដើមខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងនាមអាជ្ញាធរឃុំ តំណាងឱ្យប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដែលមាន៤ភូមិមានចំនួនប្រជាពលរដ្ឋ១១០៥គ្រួសារ ស្មើ៤២១៦នាក់ សូមថ្លែងអំណរគុណដល់ប្រមុខរាជ រដ្ឋាភិបាល និង បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ជួយកសាងផ្លូវខាងលើនេះជូនប្រជាពលរដ្ឋឃុំពេជចង្វារ ធ្វើដំណើរបានងាយស្រួលមិនលំបាកដូចពីពេលមុនទៀតឡើយ។
លោក អ៊ុក សុខ អាយុ៦៧ឆ្នាំជាជនពិការភាព បាននិយា យទាំងក្តីត្រេកអរថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវលំក្រាលគ្រួសក្រហមមានក្រលុកជាច្រើន ដែលកន្លែងខ្លះបានក្លា យទៅជាថ្លុកត្រពាំងទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋពិបា កក្នុងការធ្វើដំណើរយ៉ាងខ្លាំង ពេលធ្វើដំណើរទៅស្រុកបរិ បូណ៌ម្ដងៗត្រូវប្រើរយៈពេលជាច្រើនម៉ោងទើបទៅដល់ ប៉ុន្តែពេលនេះប្រជាពលរដ្ឋលែងលំបាកទៀតហើយ។ លោ កសូមថ្លែងអំណរគុណ និងដឹងគុណដល់ប្រមុខរាជរដ្ឋា ភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយកសាងផ្លូវកៅស៊ូមួយខ្សែដែលមានប្រវែង ១២គីឡូម៉ែត្រនេះ បានបង្កការស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
ចំណែកបុរស និងស្ត្រីពីរនាក់ផ្សេងទៀត ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំពេជ្រចង្វា ក៏មានទឹកចិត្តសប្បាយរីករាយមិនខុសពីប្រជាពលរដ្ឋនៅក្នុងឃុំទាំងអស់ដែរ ពួកគាត់ត្រេកអយ៉ាងខ្លាំង និងដឹងគុណមិនអាចកាត់ថ្លៃបាន ដល់ប្រមុខរាជរដ្ឋាភិបាល និងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលលោកបានជួយកសាងផ្លូវកៅស៊ូមួយខ្សែនេះ ដែលអាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួល គឺមានផ្លូវពិតជាមានក្តីសង្ឃឹមហើ យជីវភាពប្រជាពលរដ្ឋពិតជាបានធូរធារមួយកម្រិតទៀត ផងដែរ៕