(ភ្នំពេញ)៖ ស្រាបៀរ កម្ពុជា ដែលជាផលិតផលក្នុងស្រុកដ៏ល្បី នៅថ្ងៃទី១៤ ខែមិថុនា បានបង្ហោះរូបភាពនៅលើហ៊េ្វសប៊ុកផេករបស់ខ្លួន ដោយបង្ហាញដបទទេស្អាត មិនមានសូម្បីតែឡូហ្គោ អក្សរ ឬពណ៌អ្វីទាំងអស់ ពោលគឺមានតែទ្រង់ទ្រាយនៃដបតែប៉ុណ្ណោះ។

សូមកុំភ្លេចចាំតាមដានព័ត៌មានថ្មីៗពី ហ៊្វេសប៊ុកផេក ស្រាបៀរ កម្ពុជានេះទាំងអស់គ្នា!

ដើម្បីស្រាយចម្ងល់ពីរូបភាពនេះឲ្យលម្អិត ខណៈដែលមើលឃើញថា ស្រាបៀរ កម្ពុជា កំពុងរាប់ថយក្រោយត្រៀមស្វាគមន៍អ្វីមួយក្នុងពេលឆាប់ៗខាងមុខនេះ ដែលទាក់ទងនឹងដបស្រាបៀរនេះ។

គួរបញ្ជាក់ថា ស្រាបៀរ កម្ពុជា ជាស្រាបៀរក្នុងស្រុក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារទៅលើរសជាតិ និងគុណភាព ជាពិសេស អតិថិជនកាន់តែពេញចិត្តក្រោយស្រាបៀរ កម្ពុជា កំប៉ុងបានប្តូរសម្បកវេចខ្ចប់ថ្មីនាពេលកន្លងមក ដែលមើលទៅកាន់តែស្អាត ទាន់សម័យ និងប្រណិត៕

ពិសាដោយការទទួលខុសត្រូវ!!!