(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រីចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់មហាវិថីព្រះនរោត្តម រហូតដល់មហាវិថីព្រះមុន្នីរ៉េត ដោយមានការចូលរួមពីរដ្ឋបាលសង្កាត់បឹងកេងកងទី៣, ទួលស្វាយព្រៃទី១ និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខណ្ឌបឹងកេងកង បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយបញ្ជាក់ជូនដូចខាងក្រោម៖
*ត្រូវបញ្ឈប់រាល់ការដាក់ តាំងលក់សម្ភារផ្សេងៗ នៅលើចិញ្ចើមផ្លូវសធារណៈ ដោយត្រូវដាក់តាំងលក់ត្រឹមក្នងផ្ទះរៀងៗខ្លួន
*ត្រូវបញ្ឈប់រាល់ការដាក់បាំងរបងហ៊ុព័ទ្ធសម្ភារៈ ឬយានជំនិះផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន
*ត្រូវបញ្ឈប់រាល់ការលក់ដូរគ្រឿងហូកចុកផ្សេងៗ ដោយមានការដាក់តុ-កៅអី នៅលើចិញ្ចើមផ្លូវសាធារណៈ។
រដ្ឋបាលខណ្ឌ នឹងទុករយៈពេលជូន ០១ (មួយ) សប្ដាហ៍ ដើម្បីឲ្យបងប្អូនធ្វើការរុះរើ កែសម្រួលដោយខ្លួនឯង គិតពីកាលបច្ចេទនៃការចេញសេចក្ដីជូនដំណឹងនេះ ផុតរយៈពេលនេះ រដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតសម្ភាររបស់បងប្អូនឡើយ៕