(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបិទចរាចរណ៍ខ្លោងទ្វារតាកាវ(ខ្លោងទ្វារខាងលិច) នៃអតីតរាជធានីអង្គរធំ ជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល រើថ្ម ដាក់ពង្រាយបំណែកថ្ម ផ្គុំថ្ម និងបំណែកចម្លាក់សម្រាប់ជួសជុលដែលចាំបាច់ត្រូវបិទខ្លោងទ្វារនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ការបិទចរាចរណ៍នេះ ធ្វើឡើងចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេសអាជ្ញាធរជាតិអប្សរា ក៏ដូចជាធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ។

អាជ្ញាធរជាតិអប្សរា សង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូន ភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូននៃដំណើរការអភិរក្ស សម្បត្តិដូនតាទាំងអស់គ្នា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖