(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងធម្មការ និងសាសនា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៦ រយ:ពេល២ថ្ងៃចាប់ពីថ្ងៃ១៦-១៧ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្ត អញ្ជើញចូលរួមចាប់ពីថ្នាក់ដឹកនាំ រហូតដល់ប្រធានការិយាល័យធម្មការ និងសាសនាស្រុកទូទាំងប្រទេស សរុបប្រមាណ៤៩២រូប។
សន្និបាតឆ្នាំនេះមានទិសដៅលើកកម្ពស់ប្រសិទ្ដភាពការងារ កំណែរទម្រង់ស៊ីជម្រៅការងាររដ្ឋបាល ពង្រឹងសមត្ថភាពដឹកនាំគ្រប់គ្រង បំពេញបន្ថែមតួនាទីភារកិច្ច ពង្រឹងការគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងការពង្រឹងរបបការងារ ក៏មានពង្រឹងផែនការណ៍ ការងារបន្តទាំងវិសយ័ពុទ្ធិកសិក្សា វិសយ័ធម្មការ និងសាសនា រួមចំណែកពង្រឹងសុខដុមរមនា ក្នុងវិសយ័សាសនានៅកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕