(ភ្នំពេញ)៖ បច្ចប្បន្នក្រុមអ្នកវិនិយោគធំៗស្ទើរគ្រប់បណ្ដាប្រទេស នៅលើពិភពលោក បានចាប់អារម្មណ៍ខ្ពស់ លើទីផ្សារអចលនទ្រព្យ នៅកម្ពុជា ទន្ទឹមនឹងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់កម្ពុជា បានឆ្ពោះបោះទៅមុខកាន់តែឆាប់រហ័សហួស ពីការរំពឹងទុក។
ជាក់ស្ដែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រុមអ្នកវិនិយោគ ពីប្រទេសឥណ្ឌា ក៏បានងាកមកបណ្ដាក់ទុនរាប់ពាន់ដុល្លារ លើវិស័យអចលទ្រព្យនេះ ដែលមានជា ខុនដូ អគារពាណិជ្ជកម្មខ្ពស់ៗជាច្រើន រួមទាំងសណ្ឋាគារផងដែរ។
តាមការលើកឡើងរបស់លោក Imtiaz Panjwani នាយកគ្រប់គ្រងនៃក្រុមហ៊ុនឥណ្ឌាដ៏ល្បី ឈ្មោះគឺ JATIA GROUP បានឲ្យដឹងថា «តាមការសង្គេតរបស់ខ្ញុំ បានបង្ហាញឲ្យឃើញថា ការបោះទុនវិនិយោគលើផ្នែកអចលនទ្រព្យនៅកម្ពុជា នឹងមានរឹងមាំ ព្រមទាំងទទួលបានផលចំណេញពីការវិនិយោគនេះ ពិសេស ស្របពេលកម្ពុជារឹងមាំលើគ្រប់វិស័យ ពិសេសកម្ពុជា ភាពស្មោះត្រង់ ដែលធ្វើខ្ញុំមានភាពជឿជាក់ជោគជ័យ ២០០% ក្នុងការវិនិយោគនៅទីនេះ»។
គួរបញ្ជាក់ កំឡុងឆ្នាំ២០១៥-២០១៦នេះ វិស័យអចនទ្រព្យនៅកម្ពុជា បានហក់ឡើងខ្ពស់ ទោះគម្រោងមួយចំនួន មិនទាន់បានលេញចេញជារូបរាង១០០%ក៏ដោយ ៕