(កំពង់ចាម)៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នងផ្ទះ នៅក្នុងភូមិចំនួន១១ភូមិ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន។ នេះបើតាមសេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្ដីសម្រេចនោះ រដ្ឋបាលខេត្ដកំពង់ចាម បានសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ ដោយមូលហេតុមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបសអភិបាលខេត្ដកំពង់ចាម៖