(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចបិទខ្ទប់ មន្ទីរសម្រាកព្យាបាល ១១៥ កំពង់ចាមគ្លីនិក ស្ថិតក្នុងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល ១១៥ កំពង់ចាមគ្លីនិក ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖