(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៣៧,៣៤៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២,៩១២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩១១,៣៥៨នាក់ (ស្លាប់ ៥២,៨៧៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣១៥,៦៣៩នាក់ (ស្លាប់ ២២,៧៨៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៥៧,៥០៨នាក់ (ស្លាប់ ៣,៩០៨នាក់)
* ថៃ ឆ្លងចំនួន ១៩៥,៩០៩នាក់ (ស្លាប់ ១,៤៤៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៥,៦០៣នាក់ (ស្លាប់ ៣,២៤៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,២៧៦នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៣៨,៤២៧នាក់ (ស្លាប់ ៣៣៥នាក់)
* វៀតណាម ឆ្លងចំនួន ១០,៥៣៨នាក់ (ស្លាប់ ៥៩នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៩៦នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៨នាក់ (ស្លាប់ ៣នាក់)៕