(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រកាសជ្រើសរើសជើងឯកអុកចត្រង្គ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ។

ជាមួយគ្នានោះដែរ NOCC ចាប់ផ្តើមទទួលពាក្យបេក្ខជន ដែលមានបំណងចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្ទាល់តែម្តង បន្ទាប់ពីព្រឹត្តិការណ៍មានជារៀងរាល់ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងចំនួន ២ដងរួចមកហើយ ក្នុងខេត្តសៀមរាបដូចគ្នា នាឆ្នាំ២០១៤ និងឆ្នាំ២០១៥ ៕

សេចក្តីលំអិតបន្ថែម សូមអានលិខិតខាងក្រោម៖