(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក ក្នុងនោះយប់២លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់៧នាក់ និងរបួសស្រាល១នាក់ ទិន្ន័យគ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ៨គ្រឿង រួមមានម៉ូតូចំនួន៣គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ២លើក, និងបត់គ្រោះថ្នាក់១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៣នាក់) ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថាយានយន្ត ដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន៨៩៤៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៤៨០៦គ្រឿង ពិន័យសរុប៤១៤០គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៧០៨នាក់៕