Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ WiFi ដែលអន់ជាងគេ នៅក្នុងរដ្ឋសភាកម្ពុជា (Video inside)

16-03-2016 10:32

(ភ្នំពេញ)៖ ស្របពេលនឹងការលើកឡើង​ របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គាំទ្រឲ្យមានការប្រើប្រាស់ WiFi នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានដទៃទៀត, សម្តេចតេជោ ក៏បានសម្តែងការរិះគន់ចំពោះការប្រើប្រាស់ WiFi នៅក្នុងវិមានរដ្ឋសភា ដោយការប្រើប្រាស់មិនដើរ (មិនដំណើរការ) បើទោះបីមានសញ្ញាសេវាពេញក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «WiFi ដែលអន់ជាងគេ គឺនៅក្នុងសភាកម្ពុជា និយាយពីលោតសញ្ញាពេញទាំងអស់ ពេញបឹក ប៉ុន្តែស្រេចតែវាមិនដើរធ្វើអីវា អញ្ជឹងសូមឧស្សាហ៍ពិនិត្យ»

ការថ្លែងរិះគន់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធស្ថានីយចេញដំណើរ របស់ព្រលានយន្តអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦នេះ៕

សម្តេចតេជោ ហ៊ុន សែន៖ WiFi ដែលអន់ជាងគេ នៅក្នុងរដ្ឋសភាកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ WiFi ដែលអន់ជាងគេ នៅក្នុងរដ្ឋសភាកម្ពុជា(ភ្នំពេញ)៖ ស្របពេលនឹងការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គាំទ្រឲ្យមានការប្រើប្រាស់ WiFi នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានដទៃទៀត, សម្តេចតេជោ ក៏បានសម្តែងការរិះគន់ចំពោះការប្រើប្រាស់ WiFi នៅក្នុងវិមានរដ្ឋសភា ដោយការប្រើប្រាស់មិនដើរ (មិនដំណើរការ) បើទោះបីមានសញ្ញាសេវាពេញក៏ដោយ។http://www.freshnewsasia.com/index.php/en/20137-2016-03-16-03-32-42.html

Posted by Fresh News on Tuesday, March 15, 2016