(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១នាក់បន្ថែមទៀត ពាក់ព័ន្ធបនឹងព្រឹត្តការណ៍ ២០ កុម្ភៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
គិតមកដល់បច្ចុប្បន្ននេះ ខេត្តនៅមណ្ឌលគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១៦នាក់ ស្រីចំនួន០៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ០៣នាក់ ស្រី០២នាក់ កំពុងសម្រាកព្យាបាលមន្ទីរពេទ្យចំនួន ១២នាក់ ស្រី០៧នាក់ និងស្លាប់ ១នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានទំនាក់ទំនងពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យដើម្បីយកវត្ថុសំណាកទៅពិនិត្យ និងត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឲ្យបានហ្មត់ចត់ មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងទូទាំងខេត្តមណ្ឌលគិរី ពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តនូវវិធានការពារ «៣ការពារ ៣កុំ និង ២ចូលរួម» របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល៕