Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យព្រលានយន្តហោះ ទាំងអស់ បំពាក់ WiFi ដើម្បីសម្រួលដល់អ្នកដំណើរ (Video inside)

16-03-2016 10:22

(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធស្ថានីយចេញដំណើរ របស់ព្រលានយន្តអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យព្រលានយន្តហោះទាំងអស់នៅកម្ពុជា បំពាក់ WiFi ដែលប្រើប្រាស់ បានដើម្បីសម្រួលដល់អ្នកដំណើរនានា នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ពេលគេចូលដល់អគារភ្លាម ត្រូវមានWiFi ដោយមិនចាំបាច់មាន Password រួចហើយគេនឹងបញ្ជូនព័ត៌មានភ្លាមទៅឱ្យប្រពន្ធរបស់គេ រាប់ទាំងរូបភាពឥឡូវហ្នឹង អញ្ចឹងសូមធ្វើអាហ្នឹង ទាំងនៅភ្នំពេញ ទាំងនៅសៀមរាប ទាំងនៅកំពង់សោម»។

សម្តេច ក៏បានជំរុញឱ្យព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានការប្រុងប្រយ័ត្នខ្ពស់ ហើយយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពដល់អ្នកដំណើរផងដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ WiFi ដែលអន់ជាងគេ នៅក្នុងរដ្ឋសភាកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ WiFi ដែលអន់ជាងគេ នៅក្នុងរដ្ឋសភាកម្ពុជា(ភ្នំពេញ)៖ ស្របពេលនឹងការលើកឡើង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គាំទ្រឲ្យមានការប្រើប្រាស់ WiFi នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានដទៃទៀត, សម្តេចតេជោ ក៏បានសម្តែងការរិះគន់ចំពោះការប្រើប្រាស់ WiFi នៅក្នុងវិមានរដ្ឋសភា ដោយការប្រើប្រាស់មិនដើរ (មិនដំណើរការ) បើទោះបីមានសញ្ញាសេវាពេញក៏ដោយ។http://www.freshnewsasia.com/index.php/en/20137-2016-03-16-03-32-42.html

Posted by Fresh News on Tuesday, March 15, 2016