(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស នៅព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ស្ត្រីដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ចាន់ គុំម៉ាលី អាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រាំងលាវ ឃុំក្រាំងលាង ស្រុកបាទី ខេត្តតាកែវ ជាកម្មការិនី នៅរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរពីភ្នំពេញ មកខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ។
ដោយឡែក អ្នកពាក់ព័ន្ធស្និទ្ធស្នាលដោយផ្ទាល់ជាអ្នកជំងឺកូវីដរូបនេះ ចំនួន២នាក់ ត្រូវបានក្រុមគ្រូពេទ្យរកសំណាកជាលើកដំបូង គឺអវិជ្ជមានទាំង៣នាក់ និងត្រូវដាក់ឱ្យសម្រាកនៅមណ្ឌលចត្តាឡីស័កក្រុងស្ទឹងត្រែង ដើម្បីតាមដានសុខភាពតាមបច្ចេកទេស និងវិធានការសុខាភិបាល។ ខណៈអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ១៩ របស់ខេត្តស្ទឹងត្រែង៕