(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យកែសម្រួលរចនាសម្ព័ន្ធការងារ និងរបៀបរបបការងារនៃយន្តការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយសម្តេចតេជោជាប្រធានដឹកនាំផ្ទាល់លើគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
មាត្រា១ នៃអនុក្រឹត្យខាងលើ បញ្ជាក់ថា អនុក្រឹត្យនេះ កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរសេរជាអក្សរកាត់ថា គ.ប.ក. ដើម្បីជាយន្តការក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់សមាសភាព តួនាទី និងភារកិច្ចរបស់ គ.ប.ក. បើតាមមាត្រា២ បន្ថែមថា សមាសភាពរបស់ គ.ប.ក. ដែលបង្កើតឡើងដោយសេចក្តីសម្រេចលេខ ២៩ សសរ ចុះថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល ត្រូវបានកែសម្រួលដូចខាងក្រោម៖
១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធាន
២៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធាន
៣៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអនុប្រធាន
៤៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន
៥៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុប្រធានប្រចាំការ
៦៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអនុប្រធាន
៧៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនសមាជិក
៨៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាសមាជិក
៩៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសមាជិក
១០៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសមាជិក
១១៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសមាជិក
១២៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានសមាជិក
១៣៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានសមាជិក
១៤៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សមាជិក
១៥៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍សមាជិក
១៦៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសមាជិក
១៧៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សមាជិក
១៨៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលសមាជិក
១៩៖ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
២០៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសមាជិក
២១៖ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃសមាជិក
២២៖ រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិសមាជិក
២៣៖ រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រីសមាជិក
២៤៖ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក
២៥៖ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
២៦៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល មួយចំនួនសមាជិក
២៧៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទសមាជិក
២៨៖ អគ្គស្នងការនគរបាលជាតិសមាជិក
២៩៖ មេបញ្ជាការកងទ័ពជើងគោកសមាជិក
៣០៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសសមាជិក
៣១៖ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តសមាជិក។