Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញចូលរួមសន្និបាត បូកសរុបលទ្ធផលប្រតិបត្តិការ រក្សាសន្តិសុខសង្គមឆ្នាំ២០១៥

16-03-2016 10:19

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជា អធិបតីនៅក្នុងសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមសម្រាប់ឆ្នាំ២០១៥ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ។

នៅក្នុងសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការរាជធានីខេត្ត ព្រមទាំងមន្រ្តីនគរបាល ពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា សម្រាប់ឆ្នាំ២០១៥ កម្លាំងនគរបាលបានទទួល លទ្ធផលដ៏ជោគជ័យច្រើន លើការបង្ក្រាបបទល្មើសនានា ដូចជា គ្រឿងញៀន ចោរកម្ម ប្លន់ ជាដើមដែលបានរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយការជឿទុកចិត្ត ពីសំណាក់នគរបាលជាតិ៕