(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនានេះ។
អ្នកជំងឺកូវីដ១៩ថ្មីទាំង២០នាក់នេះ ត្រូវបានរកឃើញនៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម៖
១៖ ស្រុកស្វាយអន្ទរ ចំនួន១០នាក់
២៖ ស្រុកពារាំង ចំនួន៣នាក់
៣៖ ស្រុកមេសាង ចំនួន៣នាក់
៤៖ ស្រុកបាភ្នំ ចំនួន ២នាក់
៥៖ ស្រុកពាមជរ ចំនួន១នាក់
៦៖ ស្រុកពោធិ៍រៀង ចំនួន១នាក់
បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕