(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល ដែលបានចេញផ្សាយពីការបញ្ចប់នៃការសាងសង់ និងការតុបតែងផ្នែកខាងក្រៅរួចរាល់ស្ទើរតែ ១០០ ភារគរយ នោះ ពេលនេះកំពុងមមាញឹក ជម្រុញការតុបតែងហាងផលិតផលម៉ាកល្បីៗ ភោជនីយដ្ឋាន រោងភាពយន្ត មណ្ឌលកម្សាន្តសម្រាប់កុមារ ផ្សារទំនិញតម្រូវការប្រចាំថ្ងៃ ក៏ដូចជាហាងសម្លៀកបំពាក់ផ្សេងៗឲ្យបញ្ចប់ និងត្រៀមខ្លួនរួចជាស្រេចទាំងសេវាកម្ម និងផលិតផល សម្រាប់ផ្តល់ជូនអតិថិជននៅថ្ងៃបើកសម្ពោធសាកល្បងដែលនឹងចូលមកដល់ឆាប់ៗមុខនេះ។
អគ្គនាយកផ្សារទំនើប ជីប ម៉ុង រីថែល លោក អាកណុល ឌុយហ្រ្វែន បានសម្តែងនូវភាពរីករាយយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលដៃគូរពាណិជ្ជកម្មរបស់យើង យល់ពីភាពចាំបាច់នៃការត្រៀមខ្លួនរបស់ពួកគេសម្រាប់ការបើកសម្ពោធសាកល្បងនាងពេលខាងមុខនេះ ហើយបានកំពុងនឹងសម្រុកការតុបតែងហាងនីមួយៗរបស់ពួកគេអោយរួចរាល់លឿនបំផុត»។
លោកបានកោតសរសើរដល់មា្ចស់ម៉ាកកាហ្វេល្បី Starbucks ដែលតែងតែបញ្ចប់ និង រួចរាល់មុនគេជានិច្ចក្នុងដំណើរការប្រត្តិបត្តិហាងកាហ្វេរបស់ពួកគេនៅក្នុងផ្សារទំនើប ជីប ម៉ុងម៉លកន្លងមក ជាក់ស្តែង Starbucks សាខា ផ្សារ ជីប ម៉ុង ណូរូម៉ល និងជីប ម៉ុង សែនសុខ ម៉លនាពេលបច្ចុប្បន្ននេះ៕