(ភ្នំពេញ)៖ សពនគរបាលចរាចរណ៍ ខណ្ឌ៧មករា លោក យ៉ាវ បូរ៉ា ដែលបានស្លាប់ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ត្រូវបានដង្ហែសពទៅកាន់ឈាបនដ្ឋាន វត្តនួនមុនីរាម (ហៅវត្តថាន់) ដើម្បីធ្វើឈាបនកិច្ច និមន្តព្រះសង្ឃបង្សុកូល គោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ នឹងបូជាហើយនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ដោយមាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអ្នកផ្តល់ភ្លើងបូជាសព។
ពិធីបូជាសពរបស់លោក យ៉ាវ បូរ៉ា មានការអញ្ជើញចូលរួម យ៉ាងច្រើនកុះករពីសំណាស់ មន្ត្រីនគរបាលរួចអាជីព និងញាតិមិត្ត បងប្អូននៃសពផងដែរ។
សូមជម្រាបថា លោក យ៉ាវ ប៉ូរ៉ា បានដួលស្លាប់ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ក្នុងពេលបំពេញភារកិច្ចការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំត្រឡប់មកពីចូលរួមកិច្ចប្រជុំនៅប្រទេសឡាវ៕