រដ្ឋបាលខេត្តស្វាយរៀង សម្រេចផ្អាកផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្ដៀងរាយ ២សប្តាហ៍ដោយសារពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩
12-06-2021 15:57
(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចផ្អាកដំណើរការ ការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្ដៀងរាយ នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ចំនួន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលបណ្ដាញព័ត៍មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង៖