(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចបន្ដអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ និងត្រូវបានកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានកំណត់ថា៖
* តំបន់លឿងទុំ៖ បរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គន ក្នុងភូមិសាស្ដ្រភូមិជ្រៃធំ នៃឃុំសំពៅពូន ស្រុកកោះធំ
* តំបន់លឿង៖ ភូមិសាស្ដ្រភូមិព្រៃធំ នៃឃុំសំពៅពូន លើកលែងបរិវេណក្រុមហ៊ុនហ្គ្រេនត្រាហ្គន ដែលត្រូវបានកំណត់ជា «តំបន់លឿងទុំ»។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖