(កំពង់ឆ្នាំង)៖ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកា លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឧបត្ថម្ភជូន លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ថវិកាដែលលោកបណ្ឌិតសភាចារ្យ បាននាំយកមកឧបត្ថម្ភជូនលោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងខាងលើនេះ ត្រូវបានប្រគល់ជូនតាមរយៈលោក ស៉ីវ រុន សមាជិកក្រុម ប្រឹក្សាខេត្ត ដែលមានថវិកាចំនួន ១,០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការជួយសម្រាលនូវទុក្ខលំបាក ដល់ក្រុមគ្រួសារលោកប្រធានដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺប្រចាំកាយ៕