(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១២ ខែមិថុនា នេះ បានសម្រេចបើកដំណើរការចេញ-ចូល ផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដែលកន្លងមកទីតាំងនេះមានពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ការបើកឡើងវិញនេះបន្ទាប់ក្រុមការងារបានបញ្ចប់ការចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងមូលដ្ឋានផ្សារក្រឡាញ់។ អាជ្ញាធរខេត្តបានសម្រេចបិទផ្សារនេះកាលពីថ្ងៃទី៣០ ខែឧសភា ក្រោយអ្នកជំងឺកូវីដ១៩ ធ្លាប់ចេញចូលផ្សារនេះ៕