Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់កម្មវិធីសម្ពោធដាក់ឱ្យដំណើរការ ស្ថានីយ​អ្នកដំណើរ​ថ្មី នៃអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ

16-03-2016 08:32

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖២៥នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដល់ ដើម្បីធ្វើជាអធិបតីភាព នៅក្នុងពិធីបើកសម្ពោធស្ថានីយ៍ចេញដំណើរថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។

ស្ថានីយចេញដំណើរថ្មីនេះ មានលក្ខណៈធំទូលាយ និងមានស្តង់ដារបច្ចេកទេសខ្ពស់ បង្កើតឡើងស្របពេលដែល មានតម្រូវការចាំបាច់ និងកំណើនភ្ញៀវទេសចរណ៍ មានការកើនឡើងជាបន្តបន្ទាប់៕