(ពោធិ៍សាត់​)៖​ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និង​ការពារអនីតិជន​ នៃអគ្គស្នងការនគរបាលជាតិ​ សហការជាមួយនគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីដោយ លោកព្រះរាជអាជ្ញា​រង​អមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួន​ មេបនម្នាក់​ និង​ ជួយសង្គ្រោះនារី​៦នាក់​ ពាក់ព័ន្ធនឹងការបើកអាជីវកម្មបម្រើផ្លូវភេទ​ ដែលប្រតិបត្តិការនះ ចាប់ផ្តើមធ្វើឡើង​ពីម៉ោង​ ៧៖៣០នាទីយប់​ រហូតដល់​ម៉ោង​១០៖៣០នាទីយប់​ ថ្ងៃទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៦។

ក្នុងប្រតិបត្តិការ​នេះ​ សមត្ថកិច្ចនាយកដ្ឋាន​ បានឃាត់ខ្លួនមេបនម្នាក់ឈ្មោះ​ គឹម​ ដានី​ ហៅប៉​ ភេទស្រី​ អាយុ​៤៥ឆ្នាំ​ ជនជាតិខ្មែរ​ រស់ភូមិបន្ទាយដី​ សង្កាត់បន្ទាយដី​ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ (ទីតាំងរកស៊ីផ្លូវភេទ)​ ព្រមទាំងបានប្រមូលនារី​ ដែលស្នាក់នៅរកស៊ីផ្លូវភេទ​ ក្រោមការកេងប្រវ័ញ្ច​ចំនួន​៦នាក់គឺ​ ១-សាត់​ ផានី​ ភេទស្រី​ អាយុ​១៩ឆ្នាំ​,​ ២-សុខ​ ស្រីពីន​ ភេទស្រី​ អាយុ​២០ឆ្នាំ​, ៣-រ័ត្ន​ សោភា​ ភេទស្រី​ អាយុ​២៨ឆ្នាំ,​ ៤-ឃី​ ស្រីតូច ភេទស្រី​ អាយុ​២៥ឆ្នាំ,​ ៥-ធី​ ពិសី​ ភេទស្រី​ អាយុ​២២ឆ្នាំ​ និង​ ៦-សូត្រ​ ស្រីនិច​ ភេទស្រី​ អាយុ​១៩ឆ្នាំ​ ។

ជាក់ស្តែង​កម្លាំងចម្រុះ បានរកឃើញវត្ថុតាងមួយចំនួនធំ​ ក្នុងនិងក្រៅបន្ទប់នីមួយៗមានដូចជា​ ៖​ ស្រោមអនាម័យ​ដែលប្រើរួច និង​មិនទាន់ប្រើរួចសឹងតែគ្រប់បន្ទប់​​ ប័ណ្ណសម្រាប់កត់ចំណាំតម្លៃភ្ញៀវចេញចូល​ ទូរស័ព្ទ​ SAMSUNG ពណ៌ខ្មៅរបស់មេបន​ ដែលជាជនសង្ស័យ​ ។

លោកឧត្តមសេនីយ៍ត្រី​ លី​ ឡាយ​ អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស​ និង​ ការពារអនីតិជន​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងនាយប់នោះថា​ ប្រតិបត្តិការ​បង្ក្រាប​នេះ គឺធ្វើឡើង​២​ទៅ​ ៣ដងរួចមកហើយ​ ប៉ុន្តែ​ពួកគេគ្មានការរៀងចាលនោះទេ​ ពោលគឺការឃុំខ្លួនមានរយៈពេលខ្លីពេក​ ។

ក្រោយប្រតិបត្តិការនេះ​ កម្លាំងនាយកដ្ឋាន​បាននាំខ្លួនជនសង្ស័យ​ ដែលជាមេបន​ ​យកទៅសួរនាំនៅការិយាល័យជំនាញ​ នៃស្នងការនគរបាលខេត្តពោធិ៍សាត់​ ដើម្បីចាត់ការតាមនីតិវិធី​។ ដោយឡែ​នារីរងគ្រោះទាំង​៦នាក់​ ត្រូវបានបញ្ជូនទៅអង្គការ​ និង​ទៅផ្ទះវិញ​ ខណៈដែលនារីខ្លះជាជនជាតិវៀតណាម​៕

កម្លាំងនគរបាលចុះបង្ក្រាបទីតាំងរកស៊ីបម្រើសេវាផ្លូវភេទ ឃាត់ខ្លួនមេបនម្នាក់ ជួយនារីរងគ្រោះ៦នាក់ នៅខេត្តពោធិ៍សាត់

Posted by Fresh News Photo on Tuesday, March 15, 2016

<div