(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៧នាក់ ដែលទើបរកឃើញថ្មី តាមរយៈការធ្វើតេស្ដរហ័ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ធំ ក៏បានបញ្ជាក់អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មាននៅស្រុកកំពង់ស្វាយ, ស្រុកសណ្ដាន់, ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២២០នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៧៦នាក់៕