(កណ្តាល)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ៤៤គ្រួសារ ដែលជួបការខ្វះខាតអំឡុងជំងឺកូវីដ១៩ កំពុងមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
ប្រជាពលរដ្ឋទាំង ៤៤គ្រួសារ ដែលរស់នៅចំនួន២ភូមិ គឺភូមិព្រៃពពេល ១៧គ្រួសារ និងភូមិទួលស្រម៉ ២៧គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ១ប៉ាវ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ១០ម៉ឺនរៀល។
ក្រៅពីប្រជាពលរដ្ឋ ៤៤គ្រួសារនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឧបត្ថម្ភថវិកាដល់សាលាឃុំពើក ១លានរៀល, ឧបត្ថម្ភមេភូមិទាំង ២ម្នាក់ ៥ម៉ឺនរៀល, ឧបត្ថម្ភប៉ូលិសប៉ុស្តិ៍ ២០ម៉ឺនរៀល, ឧបត្ថម្ភពេទ្យឃុំ ២០ម៉ឺនរៀល, ឧត្ថម្ភប្រជាការពារថវិកា ៣០ម៉ឺនរៀល, ឧបត្ថម្ភអ្នកបើកបររថយន្តពេទ្យ, ថែទាំរថយន្ត, ចាក់ប្រេង និងជួសជុលថវិកា ៥៥០ដុល្លារ, ឧបត្ថម្ភក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឃុំ នៅវត្តអង្គសិម្ពលី ចំនួន១,០០០ដុល្លារ សរុបថវិកាទាំងអស់ ៩,២៦០,០០០រៀល និង ១,៥៧០ដុល្លារ៕