Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៧៦លាននាក់ ស្លាប់ជាង ៣លាន ៨០ម៉ឺននាក់ និងជាសះស្បើយជាង ១៥៩លាន ៥៩ម៉ឺននាក់! (Video inside)

12-06-2021 09:48

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៦,០៣១,៨៩១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨០០,២៨៣នាក់ និងជាសះស្បើយឡើងវិញ ១៥៩,៥៩៩,៩៩៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៣០៦,៤៤៦នាក់ ស្លាប់ចំនួន ៦១៤,៧៣៨នាក់ និងជាសះស្បើយចំនួន ២៨, ៣៤៦,៣២៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ៣៥៨,០៣៣នាក់ ស្លាប់ចំនួន ៣៦៧,០៩៧នាក់ និងជាសះស្បើយ ២៧,៩០១, ៦៨៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,៣០១,២២០នាក់ ស្លាប់ ៤៨៤,៣៥០នាក់ និងជាសះស្បើយ ១៥,៧១៨, ៥៩៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖