(បាត់ដំបង)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃ កងយោធពលខេមរភូមិន្ទ បានចុះធ្វើពិនិត្យ និងស្តាប់ពីបទបង្ហាញលើការងារកសាង ពង្រឹងអង្គភាពមូលដ្ឋានរឹងមាំ លើគ្រប់វិស័យ របស់វរសេនាតូច៥២៣ ក្នុងកងពលតូចលេ៥២ ក្នុងភូមិសាស្ត្រឃុំត្រែងស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ។
ការចុះត្រួតពិនិត្យកងទ័ពរបស់នាយឧត្តមសេនីយ៍ មាស សុភា ក៏មានអមដំណើដោយ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាជាការរងកងទ័ពជើងគោគនិងជាមេបញ្ជាការយោធភូមិភាគទី៥ និងឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន នាយរងសេនាធិការចម្រុះនៃ កងយោធពលខេមរភូមិន្ទ ប្រចាំទិសយោធភូមិភាគទី៥ផងដែរ។
ក្នុងរបាយការណ៍របស់មេញ្ជាការ បានបញ្ជាក់អំពីជំហានរីកចម្រើនរបស់ វរសេនាតូចលេ៥២៤ កងពលតូចក្នុងកិច្ចការងារផ្សេងៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕