(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបន្ថែមសុពលភាព១០ឆ្នាំទៀត សម្រាប់សាធារណជនទាំងអស់ ដែលកាន់បណ្ណបើកបរមានសុពលភាពអចិន្ត្រៃយ៍ រហូតដល់មានការជូនដំណឹងជាថ្មី។
ការប្រកាសនេះ បានធ្វើឡើងស្របទៅតាមស្មារតីនៃ កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ចំពោះបណ្ណបើកបរ មានសុពលភាពរហូតដល់អាយុ៦០ឆ្នាំ គិតពីឆ្នាំកំណើត អាចប្រើប្រាស់បានរហូតដល់អស់សុពលភាព ផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖