(ព្រះវិហារ)៖ ដោយមានទឹកចិត្តស្រឡាញ់បរិស្ថាន និងចូលចំណែកកិច្ចការពារធនធានធម្មជាតិនោះ ក្រុមយុវជនភ្នំពេញ និងសៀមរាប បានសហការណ៍គ្នាបង្កើតជាថ្ងៃបៃតង Green Day ដែលធ្វើរៀងរាល់ឆ្នាំ ហើយនេះជាលើកទី២ ដែលក្នុងឆ្នាំនេះ ដើមឈើប្រណិតជាង១០០០ដើម នឹងត្រូវយកទៅដាំនៅតំបន់ភ្នំពក-ត្នោត ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ផ្ទះលោកបេន រយៈពេល៣ថ្ងៃ គឺចាប់ពីទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខាងមុននេះ។
គោលបំណង នៃការដាំដើមឈើប្រណិតទាំង១០០០ដើមនេះ ដើម្បីឱ្យក្មេងជំនាន់ក្រោយមានរុក្ខជាតិបៃតង និងដើម្បីកាត់បន្ថយជាតិពុលហើយស្រាប់ទាក់ទាញទឹកភ្លៀងជាដើម។
ក្នុងនោះដែរ ដោយសារតែយើងត្រូវដាំដើមឈើលើស ១០០០ដើម យើងត្រូវមើលថែទាំ បើបងប្អូនចង់រួមអាចទំនាក់ទំនងតាមទូរស័ព្ទលេខ: 093 63 35 00, ABA: 000517255: keo nimith, ACLEDA: 093633500: keo nimith៕