(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញជំងឺកូវីដ១៩ចំនួន២ករណីទៀតនៅស្រុករវៀង។

យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំង២នាក់នេះ មានម្នាក់ធ្វើដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀតជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន២៦ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ៥ករណី និងកំពុងសម្រាកព្យាបាលមានចំនួន២១ករណីផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖