Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ ៣៨នាក់ទៀត ខណៈជាសះស្បើយ ១២នាក់

11-06-2021 12:43

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមិថុនានេះ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨នាក់ទៀត ខណៈជាសះស្បើយ ១២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា អ្នកឆ្លងថ្មីទាំង ៣៨នាក់ រួមមាន ក្នុងស្រុកកំពង់សៀម ១នាក់ ស្រុកស្ទឹងត្រង់ ១នាក់ ស្រុកកោះសូទិន ១នាក់ ក្រុងកំពង់ចាម ៣នាក់ ស្រុកបាធាយ ៧នាក់ ស្រុកស្រីសន្ធរ ១៥នាក់ ស្រុកចំការលើ ៦នាក់ ស្រុកជើងព្រៃ ១នាក់ ស្រុកព្រៃឈរ ៣នាក់៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖