(ភ្នំពេញ)៖ ខុទ្ទការល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមេរភូមិន្ទ បានចេញមកច្រានចោល និងបដិសេធថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មិនមានជាប់ពាក់ព័ន្ធបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនោះឡើយ។
ការចេញមកច្រានចោលបែបនេះ បន្ទាប់ពីមានជនខិលខូចបានយកឈ្មោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅប្រើប្រាស់ក្នុងគោលបំណងរំលោភយកដីរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុនាពេលថ្មីៗនេះ។
ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានទុកសកម្មភាពជនខិលខូចនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល។
ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ចំពោះជនខិលខូចទាំងនោះ៕