(ភ្នំពេញ)៖ សហគមន៍ខ្មែរ-អាមេរិកាំង ព្រមជាមួយនិងមិត្តខ្មែរ-អាមេរិកាំង សូមជំរាបជូននូវកម្មវិធីជួបជុំគ្នា និងគោរពអញ្ជើញបុគ្គល ឬក្រុមដែលមានចំណាប់អារម្មណ៍ ក៏ដូចជាបណ្តាញសារព័ត៌មានមេត្តាចូលរួមនៅក្នុងកម្មវិធីរវាង សហរដ្ឋអាមេរិក និងកម្ពុជា ក្នុងទស្សនៈវិស័យពាណិជ្ជកម្ម និងការបង្ហាញជូននូវគម្រោង ព្យុហយាត្រាវប្បធម៌ខ្មែរ នៅទីក្រុងឡុងប៊ិច ដោយក្រុមប្រឹក្សាសម្របសម្រួលខ្មែរ ប្រចាំទីក្រុងឡុងប៊ិច។
កម្មវិធីដូចខាងក្រោម៖ ១៖ សហរដ្ឋអាមេរិក និងកម្ពុជា ក្នុងទស្សនៈវិស័យពាណិជ្ជកម្ម ដែលមានការចូលរួមរបស់មន្ត្រីទទួលបន្ទុកនយោបាយ និងសេដ្ឋកិច្ចរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ (បញ្ជាក់សារជាថ្មី, TBC)
២៖ ការបង្ហាញជូននូវគម្រោង ព្យុហយាត្រាវប្បធម៌ខ្មែរ នៅទីក្រុងឡុងប៊ិច ដោយក្រុមប្រឹក្សាសម្របសម្រួលខ្មែរ ប្រចាំទីក្រុងឡុងប៊ិច។
កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ ចាប់ផ្តើមពីម៉ោង ០៦ និង ៣០ នាទីល្ងាចតទៅ។
ទីកន្លែង៖ Digby's restaurant (No 197, St 63. Tel: 023226677)
ទំនាក់ទំនងទូរសព្ទ៖ 016 480 022/ 012 544 322/ 012 927 539/ 012 444 976