(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីណែនាំ ស្តីពី ការស្នើសុំពន្យារពេល នៃការធ្វើសវនកម្មឯករាជ្យ និងបោះផ្សាយមតិសវនកម្មឯករាជ្យ លើរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២០។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងសេចក្ដីណែនាំបានឲ្យដឹងថា អនុលោមតាម ប្រការ៩ នៃប្រកាសលេខ ៥៦៣ សហវ.ប្រក. ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីកាតព្វកិច្ចដាក់របាយការណ៍ ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យ ដែលបានចែងថា «ការងារធ្វើសវនកម្មឯករាជ្យ និងការបោះផ្សាយមតិសវនកម្មឯករាជ្យ លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវបញ្ចប់ឲ្យបានរួចរាល់ មិនឲ្យហួសពីរយៈពេល៦ ខែ គិតចាប់ពីកាលបរិច្ឆេទ បិទបញ្ជីគណនេយ្យ។

ក្នុងករណីមិនអាចអនុវត្តតាមពេលកំណត់នេះ បុគ្គលជាប់កាតព្វកិច្ចអាចស្នើសុំពន្យារពេល ដាក់របាយការណ៍ហិរញ្ញវត្ថុមក ក.ជ.គ. (បច្ចុប្បន្ននិយ័តករគណនេយ្យ និងសវនកម្ម) ដោយបញ្ជាក់ពីមូលហេតុសមស្រប៕

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំទាំងស្រុង៖