(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៥,៦១៨,៦៨៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៧៨៨,៧០៤នាក់ និងជាសះស្បើយឡើងវិញ ១៥៩,១៥៤,០៩០នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,២៧៥,៧៨៣នាក់ ស្លាប់ចំនួន ៦១៤,០០៧នាក់ និងជាសះស្បើយចំនួន ២៨, ២៧៨,៣៩៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ២៧៣,៣៣៨នាក់ ស្លាប់ចំនួន ៣៦៣,០៩៧នាក់ និងជាសះស្បើយ ២៧,៧៧៨, ៨៩៤នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,២១៥,១៥៩នាក់ ស្លាប់ ៤៨២,១៣៥នាក់ និងជាសះស្បើយ ១៥,៦៧០, ៧៥៤នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖