(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៦២,៥១២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៣,៣៧៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៨៥,៩៤២នាក់ (ស្លាប់ ៥២,៣៧៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៩៣,៦៨៧នាក់ (ស្លាប់ ២២,៣១២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៣៩,៥៦២នាក់ (ស្លាប់ ៣,៦៨៤នាក់)
* ថៃ ឆ្លងចំនួន ១៨៧,៥៣៨នាក់ (ស្លាប់ ១,៣៧៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,៨៧៦នាក់ (ស្លាប់ ៣,២៣៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,២៣៦នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៣៦,៦៦៦នាក់ (ស្លាប់ ៣០០នាក់)
* វៀតណាម ឆ្លងចំនួន ៩,៧៨៤នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៧៥នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៦នាក់ (ស្លាប់ ៣នាក់)៕