(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ រោងចក្រ Y&W អាគារA ស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បាននិងកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ ដែលរកឃើញកម្មករ២០១នាក់ ឆ្លងជំងឺនេះ។

របាយការណ៍របស់មន្ដ្រីសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃនេះក្រុមពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ (TYDA) បានចុះយកសំណាកនៅរោងចក្រខាងលើ បានចំនួន៩៤៧នាក់ ហើយរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន២០១នាក់ ក្នុងនោះស្រី១៤២នាក់។

របាយការណ៍ដដែលបន្ថែមថា បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកអ្នកវិជ្ជមានកូវីដ១៩ ទៅសម្រាលព្យាបាលចំនួន០២ទីតាំង រួមមាន ទីតាំងមណ្ឌលព្យាបាលកោះពេជ្រ និងទីតាំងមណ្ឌលព្យាបាលទួលពង្រ។ ចំណែកអ្នកអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័កបន្តរយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លួន រងចាំការយកសំណាកលើកទី២៕