(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៤នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៥នាក់ និងពលករមកពីប្រទេសថៃ ចំនួន៩នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់អំពីចំនួនអ្នកជាសះស្បើយ ៤នាក់ផងដែរ។
សូមជម្រាបថា ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន៤៨៣នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន១៧៨នាក់, ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត ចំនួន៣០៣នាក់៕