(ភ្នំពេញ)៖ លោក ហម រ៉ន និងលោក វន វណ្ណៈ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រកាសបាត់ឯកសារផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង៦កន្លែង ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទំហំ៥០៤០ម៉ែត្រក្រឡា និងបានដាក់ពាក្យជូនអភិបាលខណ្ឌដើម្បីសុំធ្វើលិខិតបញ្ជាក់ឡើងវិញ។

ប្រជាពលរដ្ឋខាងលើ បានបញ្ជាក់ថា ពួកគេបានភ្លេចលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងចុះថ្ងៃទី៥ ខែសីហាឆ្នាំ២០១៦ ចេញដោយលោកអភិបាលខណ្ឌដង្កោ នៅលើក្បាលរថយន្តពេលដែលបើករថយន្តមិនដឹងជាជ្រុះនៅទីណា។

ក្នុងករណីបើមានបុគ្គលណាមួយរើសបាន ហើយយកទៅប្រើប្រាស់ខ្ញុំបាទសូមមិនទទួលខុសត្រូវឡើយ។ សេចក្តីដូចបានជម្រាបជូនខាងលើសូម លោកស្រីអភិបាលខណ្ឌដង្កោ មេត្តាពិនិត្យ និងជួយចេញលិខិតបញ្ជាក់លិខិតណាមួយឱ្យយើងខ្ញុំយកទៅប្រើប្រាស់ដោយក្ដីអនុគ្រោះ៕