
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ខេត្តព្រះវិហារ ប្រកាសរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ទៀត ក្នុងនោះមានទារិកាអាយុ៧ខែម្នាក់
10-06-2021 10:32
(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨នាក់ទៀត ក្នុងនោះមានទារិកាអាយុ៧ខែម្នាក់ផងដែរ។
យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៨នាក់ ដែលរកឃើញមាន៦នាក់ ពាក់ព័ន្ធពិធីភ្ជាប់ពាក្យមួយនៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ និង២នាក់ទៀត ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញជំងឺកូវីដ១៩ ចំនួន២៤ករណី បានព្យាបាលជាសះស្បើយ៥ករណី និងកំពុងសម្រាកព្យាបាលចំនួន១៩ករណីទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖