(កំពង់ឆ្នាំង)៖ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានចុះមកយកសំណាកតាមឧបករណ៍តេស្តរហ័ស ជូនប្រជាពលរដ្ឋ និងអ្នករត់តាក់ស៊ីចំនួន១២០នាក់ នៅក្នុងទីតាំងបេនឡានផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំង ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នករត់តាក់ស៊ី២នាក់ ដែលអាជ្ញាធររកឃើញវិជ្ជមានកូវី១៩។

ជាលទ្ធផលការពិនិត្យសំណាកលើកទី១ គឺអវិជ្ជមានទាំងអស់ ចំណែកអ្នករត់តាក់ស៊ីទាំងអស់នេះ តម្រូវឲ្យធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន។ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាប់បេនឡានផ្សារលើ១៨នាក់ អាចនឹ ងបញ្ជូនទៅធ្វើចត្តាឡឺស័កនៅសាលាគំរូក្រុងផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីលោកបានដឹកនាំក្រុមគ្រូពេទ្យ ចុះយកសំណាកនៅទីតាំងបេនរថយន្តផ្សារលើកាលពីព្រឹកមិញ។

ដោយឡែក តាមសេចក្តីជូនដំណឹងចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ របស់អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ជាអ្នករត់តាក់ស៊ី នៅក្នុងបេនឡានផ្សារលើក្រុងកំពង់ឆ្នាំង។ ជាមួ យគ្នានេះដែរ ទីតាំងបេនឡានផ្សាលើក្រុងកំពង់ឆ្នាំង ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ហ៊ុព័ទ្ធទាំងស្រុងដោយបិទជាបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា និងបានប្រកាសផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ីជាប ណ្ដោះអាសន្ន ពីខេត្តកំពង់ឆ្នាំងទៅគ្រប់ទីកន្លែងនានា។

ជាមួយគ្នានេះទាំងអាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ «៣កុំ និង៣ការពារ»