(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងថា មន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ទៀត។

យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ដែល Fresh News ទទួលបានបញ្ជាក់ថា អ្នកជំងឺឈ្មោះ សេង សុភក្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបជាមន្ត្រីនៃមន្ទីងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ មានទីលំនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។

គាត់មានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយតម្រូវឲ្យបន្តធ្វើចត្តាឡីសក័រយៈពេល ១៤ថ្ងៃនៅផ្ទះ។

សូមបញ្ជាក់ថា ខេត្តក្រចេះអ្នកវិជ្ជមានជំងឺកូវីដ១៩ មានចំនួន១៤នាក់ ព្យាបាលជាសះស្បើយចំនួន៨នាក់ ស្លាប់ ១នាក់ នៅសល់ចំនួន៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕