Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកស្អែក សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ស្ថានីយ​អ្នកដំណើរ​ថ្មីនៃអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ

15-03-2016 17:13

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកសម្ពោធ ស្ថានីយ៍ចេញដំណើរថ្មីនៃ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ។ ស្ថានីយចេញដំណើរថ្មីនេះ មានលក្ខណៈធំទូលាយ និងមានស្តង់ដារបច្ចេកទេសខ្ពស់។

កាលពីខែកញ្ញា ឆ្នាំ២០១៥ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដាក់ឱ្យដំណើរការ សាកល្បងនូវស្ថានីយ៍ ចេញដំណើរមួយនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ដែលមានកំណើនរៀលរាល់ថ្ងៃ៕