(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី ការបន្ដសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបន្ដផ្អាកជាបណ្ដោះអាសន្ន៖

* ទី១៖ សកម្មភាពអាជីវកម្មពេលរាត្រី រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សាររាត្រី ផ្សារទំនើប ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៣ទាបភ្លឺជាកំហិត

* ទី២៖ ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ

* ទី៣៖ ការប្រមូលផ្ដុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀងកម្សាន្ដសប្បាយនានា នៅតាមគេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន រួមនឹងការជួបជុំបែបសាសនា ឬការថ្វាយបង្គុំ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម៖